HUAWEI MatePad Pro តម្លៃត្រឹមតែ $699 ទិញតែមួយបានជាកញ្ចប់ (ខ្មៅ និងក្ដារចុច)
Published Date: Sunday, May 31, 2020 12:51 PM
ពិសេសរកអ្វីប្រៀបផ្ទឹម សម្រាប់អតិថិជនទាំងអស់ដែលកំពុងស្វែងរកថែប្លែតដំណើរការដោយប្រព័ន្ធ Android ដែលមានអេក្រង់ធំ សមត្ថភាពខ្លាំង និងតម្លៃសមរម្យយកទៅប្រើប្រាស់ អាចពិចារណាជាមួយនឹង MatePad Pro ដែលថេប្លេតដំបូងគេបង្អស់ ដែលនឹងមានម៉ូឌែលប្រភេទប្រព័ន្ធ 5G ក្នុងតម្លៃពិសេសត្រឹមតែ $699 និង ថែម ជូន ខ្មៅដៃវេទមន្ត Huawei M-pecil និង Keyboard មកជាមួយជាស្រេច។

បើផ្ដោតទៅលើលក្ខណៈសម្បត្តិរបស់វា គឺបានបំពាក់បន្ទះអេក្រង់ទំហំ 10.8 អ៊ីញ ដែលមានកម្រិតបង្ហាញ 2K QHD (2560×1600) ជាមួយដង់ស៊ីតេកម្រិត 289ppi ក៏ប៉ុន្ដែមិនបានបញ្ជាក់ប្រាប់ថា ជាបន្ទះអេក្រង់ប្រភេទ IPS LCD។ ថេប្លេតស៊េរីថ្មីមួយនេះដើរដោយឈីប Kirin 990 ដូចជា Mate 30 Series អញ្ចឹងដែរ ដោយតម្លើងជាមួយរ៉េមទំហំ 6GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB ហើយវាមានថាមពលថ្មទំហំធំ 7250mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មលឿន 40W, សាកថ្មឥតខ្សែកម្រិត 15W និងសាកថ្មឲ្យឧបករណ៍ដទៃកម្រិត 7.5W ថែមទៀត។
ថេប្លេតម៉ូឌែល MatePad Pro មានបំពាក់នូវសេនស័រកាមេរ៉ាទំហំ 13MP f/1.8 តែមួយគ្រាប់ប៉ុណ្ណោះនៅខាងក្រោយ ហើយនិងកាមេរ៉ាខាងមុខ ជាលក្ខណៈបែបទម្លុះអេក្រង់ទំហំ 8MP f/2.0 ទុកសម្រាប់ថត Selfie ជាដើម។ ចំណែកឯលើគុណភាពបញ្ចេញសម្លេង គឺវាភ្ជាប់មកជាមួយបច្ចេកវិទ្យា Histen 6.0 បែបខ្នាតរោងកុន និងកែសម្រួលដោយ Harmon Kardon នេះបើយោងទៅតាម Huawei បានបញ្ជាក់ប្រាប់ឲ្យដឹងមុន។ លើសពី នេះទៅទៀត វាដំណើរការដោយ Android 10 ពីលើស្បែក EMUI 10 ។

មិនត្រឹមតែមានរាងតូចងាយស្រួលប្រើនៅតាម នៅការិយាល័យ គេហដ្ឋាន បង្រៀនបុត្រធីតា ឬដាក់តាមខ្លួនពេលធ្វើដំណើរតាមរថយន្ត ឬក៏យន្តហោះប៉ុណ្ណោះទេ ថេបប្លេតខ្មៅដៃវេទមន្ត Huawei MatePad Pro បំពាក់នូវ Multi-Window អាចប្រើប្រាស់បំពេញកិច្ចការងារ និងការកម្សាន្តនានាកាន់តែច្រើនក្នុងពេលតែមួយ ឧទាហរណ៍ដូចជា អាចទស្សនាខ្សែភាពយន្តបណ្តើរ ឆែកអ៊ីមែលបណ្តើរ និងឆាតបណ្តើរ។
ម្យ៉ាងវិញទៀត មុខងារ Huawei APP Multiplier អនុញ្ញាតឲ្យអ្នកអាចប្រតិបត្តិការ APP ក្នុងពេលតែមួយ ខណៈម្ខាងបង្ហាញរូបភាព និងម្ខាងទៀតបង្ហាញព័ត៌មានលម្អិតសម្រាប់អ្នកអានលម្អិត និយាយរួមគឺ Multiply Your View តែម្តង។ លើសពីនេះ Huawei MatePad Pro ទ្រទ្រង់បច្ចេកវិទ្យា Share អេក្រង់ទូរស័ព្ទ បង្កភាពងាយស្រួលក្នុងការផ្ទេរឯកសារពីទូរស័ព្ទទៅថេបប្លេត ពីថេបប្លេតទៅទូរស័ព្ទបានយ៉ាងរហ័សទាន់ចិត្តតែម្តង ដោយពុំចាំបាច់ខាតពេលវេលា ប្រើខ្សែUSB និងចំណាយពេលយូរ។

ចំណុចលេចធ្លោបំផុតនៃ Huawei MatePad Pro នោះគឺ ខ្មៅដៃវេទមន្ត HUAWEI M-pencil សម្រាប់ការប្រើប្រាស់ដូចខ្មៅដៃ ប៉ុន្តែមានភាពឆ្លាតវៃជាង និងបង្ហាញរូបភាព ការសរសេររបស់អ្នកឲ្យមើលទៅកាន់តែស្អាត ប្រកបដោយភាពច្នៃប្រឌិតនិងទាក់ទាញបំផុត។ អ្នកអាចប្រើប្រាស់ខ្មៅដៃវេទមន្ត Huawei M-pencil សសេរលើអេក្រង់ថេបប្លេត Huawei MatePad Pro តាមចិត្តចង់ដូចជាកំពុងយកខ្មៅដៃសរសេរលើក្រដាសអញ្ចឹងដែរ ប៉ុន្តែការបង្ហាញគឺមានលក្ខណៈរស់រវើកជាមួយនឹងរូបភាព លេខ អក្សរ បែបឌីជីថល។

Huawei MatePad Pro មានកាមេរ៉ាក្រោយទំហំ 13MP (f/1.8) ភ្ជាប់ auto focus និង មុខងារ support flash focus mode ធ្វើឲ្យរូបថតវីដេអូរបស់អ្នកកាន់តែស្រស់ស្អាតកម្រិតអាជីព។ ចំណែកឯកាមេរ៉ាមុខទំហំ 8MP (f/2.0) fixed focal length ធ្វើឲ្យរូបភាពស៊ែលហ្វីស្អាតគ្រប់ប្លង់តែម្តង។ ជាពិសេសអ្នកប្រើប្រាស់កាន់តែរីករាយជាមួយនឹងមុខងារថតរូបវីដេអូសម្បូរបែបដូចជា ការថតវីដេអូសកម្មភាពយឺតៗ (slow motion), ការថតរូបពេលយប់ (night view), ការថតរូបបែប panorama, HDR, delay photography, dynamic photo, ការថតរូបដោយដាក់watermark, និងការថតរូបបែបមុខញញឹម (smiling face capture) -ល-៕