Samsung Galaxy A21s

ទូរសព្ទឆ្លាតជំនាន់ថ្មី Galaxy A21s ភ្ជាប់មកជាមួយលក្ខណៈសម្បត្តិល្អៗច្រើន និងមានតម្លៃសមរម្យ!

យើងសង្កេតឃើញថា ទូរសព្ទឆ្លាតជំនាន់ថ្មី Samsung Galaxy A21s ដែលទើបតែបានបញ្ចេញលក់លើទីផ្សារព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះ ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ទូរសព្ទឆ្លាតច្រើនគួរឲ្យកត់សម្គាល់ ព្រោះថាវាបានភ្ជាប់មកជាមួយបន្ទះឈីបជំនាន់ថ្មី, អេក្រង់ Infinity-O, ថ្មទំហំធំ, កាមេរ៉ាក្រោយ 4 គ្រាប់ និងមុខងារល្អៗ ក៏ដូចជាមានគុណភាពល្អ ជាពិសេសមានតម្លៃសមរម្យថែមទៀតផង។

* ខាងក្រោមជាលក្ខណៈពិសេសរបស់ទូរសព្ទឆ្លាត Galaxy A21s ៖

– ប្រភេទអេក្រង់៖ Infinity-O TFT LCD

– ទំហំអេក្រង់៖ 6.5 អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត HD+ (720 x 1600 ភិចស៊ែល)

– កាមេរ៉ាមុខ៖ 13 MP (F2.2)

– កាមេរ៉ាក្រោយ 4 គ្រាប់ ៖ 48MP + 8MP + 2MP + 2MP 

– រ៉េម (RAM)៖ 6 GB

– អង្គផ្ទុកទិន្នន័យក្នុងមាស៊ីន៖ 64 GB (អាចបន្ថែម Memory Card ពីខាងក្រៅបានដល់ទៅ 512GB) 

– បន្ទះឈីប ៖ Exynos 850 មាន Cores សរុបចំនួន 8 គ្រាប់ អាចរត់បានក្នុងល្បឿន 2.0 GHz 

– ថាមពលថ្ម៖ 5,000 mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 15W 

– មុខងារដោះសោរ៖ ស្កេនស្នាមម្រាមដៃលើខ្នងខាងក្រោយ

– សេវា៖ 4G LTE

– ពណ៌ 3 ជម្រើស៖ ខ្មៅ, ស, ខៀវ

– តម្លៃ៖ 249 ដុល្លារ

បើផ្អែកទៅលើលក្ខណៈសម្បត្តិខាងលើនេះ យើងអាចនិយាយបានថា ទូរសព្ទឆ្លាតជំនាន់ថ្មី Samsung Galaxy A21s គឺជាជម្រើសមួយដ៏សាកសមសម្រាប់អ្នកដែលកំពុងតែមានបំណង ឬក៏កំពុងតែស្វែងរកទិញទូរសព្ទឆ្លាតមួយ ដែលមានលក្ខណៈសម្បត្តិល្អ ក៏ដូចជាមានតម្លៃសាកសមនឹងសមត្ថភាពរបស់វា។ សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅសាកសួរដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ក្រុមហ៊ុន Samsung ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរសព្ទ៖ 1800-203232 !

ប្រភព ៖ CAMBO REPORT

Leave a Reply